យោងតាមការផុសរបស់គណនីផេក ហ្វេសបុក នូវរូបភាព ស្ត្រីម្នាក់ពរកូនក្មេង អង្គុយម្នាក់កណ្តាលរាត្រី ដោយរងចាំលើចញ្ចើមផ្លូវ តែម្នាក់ឯង និងកូនម្នាក់ គួរឲ្យសង្វេគ។ គណនីផេកនោះបាន សរសេររាយរ៉ាប់ ដែលមានអត្ថន័យថា៖ អាសូរណាស់! ! 😓😓កូនក្មេងអាយុ១ខួប២ខែ ត្រូវបានម្តាយពរកូនរងចាំរថយន្តពេទ្យមកទទួលទៅព្យាបាលជម្ងឺកូវីដ១៩ សូមជម្រាបថាម្តាយគាត់អត់ឆ្លងនោះទេ ប៉ុន្ដែភារកិច្ចម្តាយត្រូវតែយកកូនទៅព្យាបាល ទីតាំងតាមបណ្តោយផ្លូវ១៨២កែង១៤១ ស្ថិតនៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា(គាត់ជាអាជីវករលក់គ្រឿងជ័រនៅផ្សារអូរឫស្សី តូបលេខ ១៥-១៦ ច្រក១១ )
បន្ទាន់ទាំងយប់! វិជ្ជមានកូវីដ១៩ ថ្មីជាង៥០នាក់ សរុបជាង ១០០នាក់, អាជីវករ សន្តិសុខ សាច់ញាតិអ្នកផ្សារអូរឫស្សី ពាក់ព័ន្ធរាប់សិបនាក់ ហើយត្រូវធ្វើសំណាក់បន្ទាន់….
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ អាជីវករ និងសន្តិសុខនៅផ្សារអូរឫស្សី ជាង៥០នាក់ទៀត ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ ហេតុដូច្នេះហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឫស្សី សូមបន្តធ្វើចត្តាឡីស័ក និងទៅយកសំណាកជាបន្ទាន់ថែមទៀត បើសិនអ្នកដែលមិនទាន់បានទៅយក។ ជាមួយនឹងការឆ្លងកើនឡើងយ៉ាងខ្លាំងបែបនេះ សាលារាជធានីភ្នំពេញ តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក ហើយសម្រាប់ក្រុមអាជីវករ សន្តិសុខ បុគ្គលិកបម្រើការងារនៅផ្សារ ព្រមទាំងគ្រួសាររបស់អាជីវករ សូមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវដាច់ខាត កុំចេញទៅណាទាំងអស់ បើមិនទាន់គ្រប់១៤ថ្ងៃ ជាមួយលទ្ធផលតេស្តអវិជ្ជមាន។ ជាមួយគ្នានេះ…
បន្ទាន់យប់នេះ! កម្មកររោងចក្រ ជិត50នាក់ វិជ្ជមានកូវីដ១៩, អ្នកធ្វើការជាមួយជាង 2.500នាក់ រួមទាំង សាច់ញាតិ មិត្តភ័ក្ត ប្រឈមនឹងពិន័យផ្លូវច្បាប់ ករណីមិន….
(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានរកឃើញកម្មករនៅរោងចក្រកាត់ដេរ «ឌីន ហាន» ឆ្លងជំងឺកូវីដ១៩ ជិត៥០នាក់។ នេះបើតាមអភិបាលរាជធានីភ្នំពេញរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។ រោងចក្រកាត់ដេរ «ឌីន ហាន» ដែលមានកម្មករនិយោជិត៥០ឆ្លងជំងឺកូវីដ១៩នេះ មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់កម្មករកម្មការនីទាំងអស់ ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់…
អ្នកនៅភ្នំពេញ ឆ្លងថ្មីកាន់តែច្រើន! ថ្ងៃទី០៧ នេះ ឆ្លងថ្មី សរុបចំនួន ៩១នាក់ ខណៈជាសះស្បើយ ចំនួន ៣០នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៩១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៣០នាក់ ជាសះស្បើយ ត្រូវបានអនុញ្ញតឲ្យចេញពីមន្ទីរពេទ្យ។ ការរកឃើញអ្នកឆ្លងថ្មី ៩១ នាក់ ករណីឆ្លងសហគមន៍ ៩០ នាក់ និង អ្នកដំណើរពីបរទេស០១ នាក់ ដែលរកឃើញនៅ ភ្នំពេញ (៧៨) តាកែវ (៤) ស្វាយរៀង (៣) ត្បូងឃ្មុំ (១) ពោធិ៍សាត់ (១) កំពង់ចាម…
បន្ទាន់! រដ្ឋាភិបាលបិទ ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ (មានវីដេអូ)
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការ។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់មួយមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ។ បើទោះបីជាយ៉ាងណាក្នុងសេចក្តីសម្រេចដែលចេញនៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានលើកលែងចំពោះ៖ * ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក…