ដើម្បីប្រពន្ធ-កូន ថ្ងៃធ្វើកម្មករគេ យប់ខំរត់ម៉ូតូឌុប តែត្រូវចោរប្លន់អស់ទាំងជីវិតទៀត

1 min read
Spread the love

បុរសម្នាក់ ត្រូវអ្នកភូមិប្រទះឃើញដេកស្លាប់កណ្តាលផ្លូវលំមួយកន្លែង ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពបុរសខាងលើនេះ មានឈ្មោះ មែក ភីម អាយុ ២៨ឆ្នាំ មុខរបរជាងឈើ-កញ្ចក់ ស្នាក់នៅម្តុំផ្សារស៊ិនជូរី សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើតនៅភូមិសំភ្លី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។

ប្រភពបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១០យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ មានឮសំលេងជនរងគ្រោះស្រែក ជួយផងៗ ជាច្រើនដង តែដោយសារយប់ស្ងាត់ពេក ម្យ៉ាងតំបន់នេះដាច់ស្រយាលពីផ្ទះអ្នកភូមិផង ទើបគ្មាននរណាចេញទៅជួយ ធ្វើឲ្យជនសង្ស័យមានឱកាសវាយសម្លាប់ជនរងគ្រោះ រួចប្លន់យកម៉ូតូបានសម្រេច ហើយជិះគេចខ្លួនបានដោយសុវត្ថិភាព។

សាច់ញាតិជនរងគ្រោះបានរៀបរាប់ទាំងខ្លោចចិត្តថា ស្ទើរទប់ទឹកភ្នែកមិនបានព្រោះ ជនរងគ្រោះ និងប្រពន្ធ បានចេញពីស្រុកកំណើតមកប្រកបមុខរបរជាជាងឈើនិងកញ្ចក់ ប្រពន្ធធ្វើ កម្មកររោងចក្រ ដោយស្នាក់នៅបន្ទប់ជួល ម្តុំផ្សារស៊ិនជូរី ហើយប្រពន្ធមានផ្ទៃពោះ៧ខែទៀត ទើបជនរងគ្រោះឆ្លៀតពេលរត់ម៉ូតូឌុបនៅពេលយប់ ដើម្បីសន្សំលុយទុកសម្រាប់ឲ្យប្រពន្ធសម្រាលកូន មិននឹកស្មានមកជួបរឿងអកុសលបែបនេះសោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *